ព័ត៌មានទាន់ហេតុការណ៍៖

ក្រោមការដឹកនាំដ៏បុិនប្រសប់ឆ្លាតវៃរបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា ទំនាស់ដីធ្លីរុំារ៉ៃជាង១៥ឆ្នាំត្រូវបានបញ្ចប់ត្រឹមរយៈពេល៣ម៉ោង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទំនាស់ដីធ្លីដ៏រុំារ៉ៃជាង១៥ឆ្នាំមួយត្រូវបានលោកអភិបាលខេត្តកំពង់ចាម ដោះស្រាយតាមនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ទទួលបានជោគជ័យត្រឹមតែរយៈពេលជាង៣ម៉ោងប៉ុណ្ណោះ។ 

    ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងទំនាស់ដីធ្លី និងដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ករណីស្នើសុំបើកផ្លូវធ្លា ស្ថិតក្នុងភូមិតាសែន ឃុំសូទឹប ស្រុកជើងព្រៃ  ដែលមានភាគីដើមបណ្តឹងចំនួន៨គ្រួសារ និងភាគីចុងបណ្តឹងចំនួន១គ្រួសារ ។

     ក្រោមកិច្ចសម្រុះសម្រួល និងដោះស្រាយដោយភាពបុិនប្រសប់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យទំនាស់រុាំរ៉ៃជាង១៥ឆ្នាំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយភាគីចុងបណ្តឹង និងភាគីដើមបណ្តឹងឯកភាពគ្នាក្នុងការបើកផ្លូវធ្លា ចាប់ពីដើមផ្លូវរហូតទៅដល់ចុងផ្លូវមានប្រវែង១៤១,៤៨ម៉ែត្រ និងបានព្រមព្រៀងគ្នាដោយបរិច្ចាគជាថវិកា និងបរិច្ចាគដីធ្លីសម្រាប់បើកផ្លូវធ្លាខាងលើជាប្រយោជន៍សាធារណៈផងដែរ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖