ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាម៩នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំង ជួយសម្រួលឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។
យោងតាមសមត្ថកិច្ចបញ្ជាក់ថាអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកកឹង ឃន ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជារផ្ទាល់ពីលោក កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងបាវិត ដោយមានការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កាលពីថ្ងៃវេលាម៉ោង៣ទៀបភ្លីថ្ងៃទី១៥ខែសីហាឆ្នាំ២០២២បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងផ្តល់និងជួយសម្រូលការប្រើប្រាស់គ្រឿងញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយជ្រកក្រោមផ្លាកយីហោ ម៉ាស្សា(MASSAGE THEN THAI) មានទីតាំងនៅក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានចាប់យកវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លា(មេតំហ្វេតាមីន២កញ្ចប់)ម៉្សៅK ១កញ្ចប់ ,ថ្នាំគ្រាប់ពណ៌កាហ្វេ ៤គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ,ចានសំរាប់ដាក់ជក់និងហិតគ្រឿងញៀន ៣ , ទូរស័ព្ទដៃ ២១ គ្រឿង ព្រមទាំងសម្ភារឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ៕
ដោយ៖ យឹម សុថាន