ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ រាយការណ៍​ជូន​សមត្ថកិច្ច​

ចែករំលែក៖

 ខេត្ត​​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ មាន​ប្រជាពលរដ្ឋ​ទៅ​ភ្ជួរស្រែ​ ត្រង់​ចំណុច​ដីស្រែ​ ស្ថិត​នៅ​ភូមិ​តា​ខោ​ ឃុំ​ព្រះ​ផុស​ ស្រុក​គាស់​ក្រឡ​ បាន​ប្រទះ​ឃើញ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ០១​គ្រាប់​ ប្រភេទ​PG2​ មក​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​ផុស​ ។​

​ក្រោយ​ទទួល​ដំណឹង​ កម្លាំង​អធិការ​ស្រុក​គាស់​ក្រឡ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​ផុស​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រាយការណ៍​បន្ត​ជូន​អង្គភាព​ស៊ី​ម៉ាក់​ដើម្បី​ហុំ​ព័ទ្ធ​និង​កំទេច​ចោល​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ នគរបាល​ស្រុក​គាស់​ក្រឡ​បាន​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ដែល​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាន់​ពេលវេលា​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖