ព័ត៌មានទាន់ហេតុការណ៍៖

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែសីហា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០២២​ មានដូចខាងក្រោម​៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ 

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៩៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ 

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ 

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៧,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៤,៥៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ 

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,៧៣%៕

ដោយ​៖សហការី​


ចែករំលែក៖