លោក Eddie Howe និយាយថា គ្មានផ្លូវដែលគាត់នឹងសញ្ជឹងគិតក្នុងការអនុញ្ញាតឱ្យខ្សែបម្រើការពារ Bruno Guimaraes ចាកចេញពី Newcastle United ទៅ Real Madrid ឡើយ។
កីឡាករអន្តរជាតិប្រេស៊ីលអាយុ២៤ឆ្នាំថ្មីៗនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ La Liga និងម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid ដែលមើលឃើញថា គាត់ជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់គោលដៅរបស់ក្រុម Manchester United ដែលនឹងទិញ Casemiro ។
កីឡាករ Guimaraes បានមកដល់ខែមករាពីក្លិប Lyon ក្នុងតម្លៃ៣៥លានផោនជាមួយនឹងការបន្ថែម៦.៦លានផោនទៀត។
លោក Howe បានបន្តថា “យើងកំពុងកសាងក្រុមដើម្បីទទួលបានជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ យើងចង់បង្កើតក្រុមនោះ និងពង្រឹងក្រុម មិនមែនយកកីឡាករឆ្នើមរបស់យើងទៅឆ្ងាយទេ”។
លោក Howe បានបញ្ជាក់ថា “នោះគឺជាអាជីវកម្មដ៏អស្ចារ្យមួយ។ មិនត្រឹមតែជាកីឡាករបាល់ទាត់នោះទេ អ្នកត្រូវតែគិតដល់មនុស្សម្នាក់នោះគឺជាក្មេងពូកែម្នាក់ដែលបានមកទីនេះនៅពេលដែលក្លិបស្ថិតក្នុងការកាត់ចោល អ្នកត្រូវតែចងចាំរឿងនេះដោយគ្មានលក្ខខណ្ឌ គ្មានផ្លូវចេញ គ្មានឃ្លារត់គេច ហើយចង់ប្រយុទ្ធដើម្បីរក្សាក្លិបនៅ Premier League“ ។
តាមការផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ AS របាយការណ៍ដែលថាប្រភពជិតស្និទ្ធនឹង Newcastle បាននិយាយថាក្លិបនឹងស្នើសុំថ្លៃផ្ទេរទ្វេដងដែលត្រូវបានបង់ទៅឱ្យក្លិបបារាំង Lyon កាលពីប្រាំពីរខែមុន។
ក្លិប Manchester United កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីល Casemiro មានសុទិដ្ឋិនិយមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកក្លិប Guimaraesបានក្លាយជាគូប្រជែងបន្ទាប់ពីម្ចាស់ថ្មីរបស់ក្លិបបានចំណាយប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
គួរបញ្ជាក់ថា ក្រុម Newcastle មាន៤ពិន្ទុពីការប្រកួតបើកឆាក Premier League របស់ក្រុមនេះ២ប្រកួតកន្លងមក បន្ទាប់ពីយកឈ្នះក្រុមNottingham Forest និងស្មើជាមួយក្រុម Brighton។ Newcastle ត្រូវជួបក្រុមកំពូលតារាង Manchester City នៅថ្ងៃអាទិត្យនេះសម្រាប់ការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៣ ៕
ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport)