ខេត្តស្ទឹងត្រែង៖ តាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ដ្រីរាជការចំនួន៣រូប ជាអភិបាលរងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា, មន្ដ្រីរាជការ ៣រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមមាន៖
ទី១៖ លោក ចៅ មុន្នីរ៉ា ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៤
ទី២៖ លោក ថោង ស្រាន់ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៤
ទី៣៖ លោក ធូ ចាន់ពៅ ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕
ដោយ ៖ សិលា