ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អ្នកបាញ់អាប៉ោង២នាក់ត្រូវតុលាការខេត្តកណ្តាលដោះលែងហើយក្រោយពីឃុំខ្លួនបានមួយដង្ហើមចង្រិត

ចែករំលែក៖

ខេត្តកណ្តាល៖ ចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចដោះលែងជនត្រូវចោទ២នាក់ដែលជាអ្នកបាញ់អាប៉ោងនៅផ្ទះឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ក្រោយពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបើកប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសងខុស​ច្បាប់​ (អាប៉ោង)កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២​ វេលាម៉ោង ១៣៖២០នាទី​ កន្លងទៅថ្មីៗនេះ។

អ្នកបាញ់អាប៉ោង២នាក់ដែលត្រូវតុលាការដោះលែងនោះ ៖

ទី១-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ។

 ទី២.ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ អ្នកទាំង២មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ 

សូមបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសងខុស​ច្បាប់​ (អាប៉ោង)ខាងលេីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វេីការឃាត់ខ្លួនក្រុមញៀនល្បែងបានចំនួន៦នាក់ក្នុងចំណោម៨នាក់និងដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ គ្រាប់អាប៉ោង ៤គ្រាប់​ តុមានគូសជាហាន់តោ សម្រាប់លេង ០១​ កៅអីជ័រ ចំនួន ១៣​ អំពូលភ្លើង ០១​ កង្ហារ ០១​ គ្រាប់ងាប៉ោង ០១​ ចានដែកទ្រចានអាប៉ោង ០១​ ចានថ្ម ០១​ ទូរសព្ទដៃ ចំនួន ០៤គ្រឿង​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។នៅថ្ងែទី០២ខែសីហាឆ្នាំ២០២២ជនសង្ស័យក្នុងករណីល្បែងសុីសងខុសច្បាប់ទាំង៦នាក់ត្រូវបានចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចឃុំខ្លួនតែ៤នាក់និងដោះលែង២នាក់រហូតដល់ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២២​ ចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចដោះលែងជនត្រូវចោទ២នាក់ជាអ្នកបាញ់អាប៉ោងតែម្តង។ មហាជនអះអាងថាបេីមិនមានអី….នោះទេតុលាការមិនប្រេីឆន្ទានុសិទ្ធិដោះលែងយ៉ាងឆាប់បែបនេះឡេីយ។ ជុំវិញករណីដែលតុលាការដោះលែងជនត្រូវចោទខាងលេីអង្គភាពយេីងមិនអាចសុំការបំភ្លឺពីចៅក្រមអាត ច័ន្ទដារា បានឡេីយដោយគ្មានលេខទំនាក់ទំនង៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖