ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្យ័យចំនួន០២នាក់ ពាក់ពន្ធ័ករណីលួចសុីទែនទឹក នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន០២នាក់ ពាក់ពន្ធ័ករណីលួចសុីទែនទឹក នៅអាគារចិនទុកចោលម្តុំឧតុនិយម ស្ថិតនៅក្រុមទី២៦ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ 

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ 

១-ឈ្មោះ តាក សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅម្តុំភូមិដូង ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ 

២-ឈ្មោះ ហ៊ុន ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ 

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ បានបន្តថា​ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​ ១០និង៣០ព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានជិះ​ល្បាត​ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ក្នុងមូលដ្ឋាន​ លុះជិះមកដល់ចំណុចកេីតហេតុ​ក៏ប្រទះឃេីញក្រុមជនសង្ស័យ២នាក់​ កំពុង​លួចសុីទែនទឹក នៅអាគារចិនទុកចោលម្តុំឧតុនិយម ក៏សម្រេច​ឃាត់ខ្លួនពួកគេជាក់ស្ដែងតែម្តង។  

វត្ថុតាងចាប់យកបានរួមមាន សុីទែនទឹកជ័រ ពណ៌ខៀវចំនួន០២ ចំណុះ១០០០លីត្រ (ផលនៃអំពើលួច ) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកម្លាំងជំនាញ​ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖