ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារក្រីក្រចំនួន៥២គ្រួសារ​ទទួលបានអំណោយ​ពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍​ សហការ​ជាមួយអង្គការសប្បុរសធម៌ អាន់ណាយ៉ាត​

ចែករំលែក៖

ខេត្តកំពត៖ ព្រឹកថ្ងៃចន្ទ​ទី២២​ ខែសីហា​ ឆ្នាំ​២០២២លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពតបានអញ្ជើញចូលរួមចែកអំណោយ​ ដល់គ្រួសារក្រីក្រចំនួន៥២គ្រួសារ​ ។

លោកអភិបាលរងក្រុងបានមានប្រសាសន៍ថាអំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រទាំងនេះគឺតាមរយៈអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍​ សហការ​ជាមួយអង្គការសប្បុរសធម៌ អាន់ណាយ៉ាត​ ស្ថិត​នៅភូមិដូនតោក​ សង្កាត់ត្រេីយកោះ​ ក្រុងកំពត​ ខេត្តកំពត។

លោកអភិបាលរងក្រុងមានប្រសាសន៍ថាថ្វីបើអំណោយទាំងនេះវាតិចតួចស្តួចស្ដើងក៏ពិតមែនក៏ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ លោកក៏សូមថ្លែងអំណរគុណចំពោះអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍​ សហការ​ជាមួយអង្គការសប្បុរសធម៌ អាន់ណាយ៉ាត​ ដែលតែងតែជួយផ្តល់ជាអំណោយទាំងនេះមកចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងជួបការខ្វះខាត។

លោកបន្តទៀតថាអំណោយដែលចែកជូននាពេលនេះគឺក្នុងមួយគ្រួសារទទួលបាន ៖

១- អង្ករ ២៥គីឡូក្រាម

២- មី ២០កញ្ចប់

៣- ស្ករស ១គីឡូ

៤- ប្រេងឆា ១ដប

៥- ទឹកត្រី ១ដប​ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖