ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ខកចិត្តចំពោះការផ្តល់ប្រាក់ឱ្យសាន្ត ប៊ុនធឿន ទិញផ្ទះ ១៨មុឺនដុលារ និងអធិរាជមហាសាច់ ជេរគេហើយនៅអង្គរក្សទៀត !

ចែករំលែក៖

   ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា  សាន្ត ប៊ុនធឿន ចេញវីដេអូមកថា យីគេធ្វើហ្នឹងធ្វើដើម្បីឡើងវីយូឱ្យគេមើលច្រើន អើ ..បើអាធុនហ្នឹង ! កាញារីទ្ធ  ក្រុមណាដែលចេញមកជេរ បិទវាទៅ ! ។

    សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យសិទ្ធិអ្នកឯងក្នុងការនិយាយ បញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ តែបើវា Live facebook ខ្លួនវាជេរ  អានោះគឺជារឿងរបស់វា ។

សម្តេចតេជោ ហ៊ុនសែន បន្តថា ខ្ញុំគិតថា  សាន្ត ប៊ុនធឿន , សាន្ត ប៊ុនធឿនអើយផ្តាំទៅផង ! ហើយខ្ញុំសូមជម្រាបថា ខ្ញុំបានបញ្ចេញជាសាច់ប្រាក់ តើខ្ញុំឱ្យសាន្ត ប៊ុនធឿនប៉ុន្មាន? គ្រាន់តែផ្ទះតម្លៃ១៨ម៉ឺនដុល្លារដើម្បីឱ្យសាន្ត ប៊ុនធឿន ព្រោះសាន្ត ប៊ុនធឿន ជាអ្នកល្បីមួយដែរ កាលពីពេលមុន ជាទស្សនាវដ្តី ស្អីៗ… សាន្ត ប៊ុនធឿននៅផ្ទះជួលទេ , សាន្ត ប៊ុនធឿនបានលុយហ្នឹងទៅទិញផ្ទះ១៨ម៉ឺនដុល្លារ ។ សម្ដេចបានបន្តថា ក្រោយពីសាន្ត ប៊ុនធឿនបានផ្ទះខ្ញុំខកចិត្តតែម្ដង! តែខ្ញុំនៅតែ អនុគ្រោះឱ្យសាន្ត ប៊ុនធឿន , ខកចិត្តយ៉ាងម៉េច ? សាន្ត ប៊ុនធឿន Live មុនដំបូងតែងចម្រៀងមួយបទ “លាហើយផ្ទះឈ្នួល” ថាអាលាហើយផ្ទះឈ្នួលវាមិនអីទេ ប៉ុន្តែទៅLiveថា អញអត់ជំពាក់អាណាមួយរៀល ពីមុនជំពាក់គេ , ចុះចាំបាច់ទៅនិយាយធ្វើអ្វី! បន្ទាប់ពីហ្នឹងទៅ, ទៅជេរមេប៉េអឹមខេត្តព្រះសីហនុ ខ្ញុំក៏បានប្រាប់ទៅថា, ធឿនអើយធឿន, ធឿនឯង ធ្វើអីចឹងគឺវាមិនត្រូវទេ ទៅជេរមេប៉េអឹម, សុំទោសគេភ្លាមទៅ ! ក៏សុំទោសទៅ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្រោយមកទៀតឃើញគេចាក់ យប់ម្សិល ឃើញគេបង្ហោះឡើងវិញ ! ឆ្នាំ២០២០ កាញារីទ្ធគេដាក់សំណើមកសុំឱ្យមេធាវីសម្ដេចតេជោជួយការពារអ្នកកាសែត , ខ្ញុំឆ្លើយថា ខ្ញុំយកពាក់កណ្ដាល ជួយការពារអ្នកសារព័ត៌មានដោយអង្គហេតុ និងអង្គច្បាប់សមស្រប , បើអ្នកឯងជេរគេខ្ញុំអត់ការពារទេ តែនេះជេរ ហើយវាដោយទាំងអធិរាជមហាសាច់ , បញ្ចោរតាមចិត្តតែម្ដង ! ចុះចាំបាច់ទៅជេរធ្វើអី, រួចវាទាក់ទិនទៅនឹងកងយោធពលខេមរភូមិន្ទ វានៅក្នុងអង្គរក្សឯងទៅទៀត  ដល់អីចឹង គេនឹងថា អានេះបាននៅក្បែរនាយករដ្ឋមន្ត្រី ជេរអ្នកណាក៏បាន, បើអីចឹងមានតែដេញចេញតែម្ដង ដើម្បីឱ្យវាចប់សេចក្ដី ។ សម្ដេចបន្តថា អីចឹងសូមផ្តាំទៅអាខ្មៅផង ញោមឯង អាត្មាកែមិនឡើងទេ ញោមចង់កែអ្នកណាកែទៅ អាត្មាអត់កែទេ  ចរិតអាត្មាប៉ុនណាគឺប៉ុណ្ណឹងហើយ , បើអាខ្មៅឯងកែ កែខ្លួនឯងទៅ! 

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖