ភ្នំពេញ ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ចេង ឌីណា ជាអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
រាជរដ្ឋាភិបាលសម្រេច :
មាត្រា ១ : តែងតាំងលោក ចេង ឌីណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច ក្នុងប្រការ១ ខាងលើ ត្រូវទទួលអនុវត្តន៍អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា