ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង (ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលបានទទួលមរណភាពនាវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ថោង ខុន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានសរសេរសាររំលែកមរណទុក្ខជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី