ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តMasda មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចច្រកចូលអតីតបុប្ផារាជធានី តាមបណ្ដោយផ្លូវទំនប់ ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាកMasda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-6118 ធ្វើដំណើរពីខាងស្ពានជ្រោយចង្វាឆ្ពោះទៅខាងអង់តែនទួលគោក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបណ្តាលរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖