ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញ៖ សហគមន៍ស្វយ័តចំនួន ១៥ រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

អ្នកដែលរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់គ្រប់គ្រងស្វយ័តនៅក្នុងប្រទេសអេស្ប៉ាញទទួលបានការផ្តល់សំណងនិងផ្តល់ជំនួយបន្ទាន់ ដើម្បីជីវភាពរស់នៅល្អប្រសើរឡើងវិញ ។
រដ្ឋាភិបាលអេស្ប៉ាញ កាលពីថ្ងៃទី ២៣ខែសីហាបានប្រកាសថា មានសហគមន៍ស្វយ័តចំនួន១៥ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ។ ការប្រកាសពីជំនួយដល់សហគមន៍រងផលប៉ះពាល់គឺក្រោយពេលដែលប្រធានាធិបតីអេស្ប៉ាញលោក Pedro Sanchez បានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Valencia កាលពីថ្ងៃទី២២ខែសីហា ។ ក្នុងចំណោមតំបន់ស្វយ័តរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃមាន Andalusia, Aragon, កោះ Balearic, កោះCanary, Valencia, តំបន់Basque…។
កាលពីថ្ងៃទី២១ខែសីហា កម្លាំងពន្លត់អគ្គិភ័យប្រទេសអេស្ប៉ាញបានប្រកាសឱ្យដឹងថា បានគ្រប់គ្រង ភ្លើងឆេះព្រៃដែលបានបំផ្លាញព្រៃឈើនៅតំបន់ភាគខាងកើតប្រទេសនេះ ។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់បានលុបចោលរាល់សកម្មភាពភៀសខ្លួនចេញពីតំបន់រងគ្រោះដោយភ្លើងឆេះព្រៃ។
តាមតួលេខរបស់ប្រព័ន្ធគ្រប់គ្រងភ្លើងឆេះព្រៃនៅអឺរ៉ុប (EFFIS)បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំនេះ អេស្ប៉ាញមានព្រៃឈើរហូតដល់ទៅ ២៨៦.៦៣៥ហិកតាត្រូវភ្លើងឆេះ។ អេស្ប៉ាញបានក្លាយទៅជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់អឺរ៉ុប ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖