អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃអង្គារថា កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Alexander Zverev បានដកខ្លួនចេញពីកម្មវិធីUS Open ខណៈដែលគាត់បន្តការព្យាបាលឲ្យជាសះស្បើយរបស់គាត់បន្ទាប់ពីការវះកាត់កជើង។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានទទួលការវះកាត់កាលពីខែមិថុនា បន្ទាប់ពីរបួសសរសៃពួរនៅកជើងខាងស្តាំរបស់គាត់អំឡុងពេលការប្រកួតកម្មវិធីRoland Garros វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំនេះជាមួយកីឡាករ RafaNadal ។
អ្នករៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “Alexander Zverev បានដកខ្លួនចេញពី US Open។ ឆាប់ជាសះស្បើយ Alex!” ។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយកាលពីមុនថា គាត់រំពឹងថានឹងត្រឡប់មកពីរបួសដើម្បីលេងឱ្យអាឡឺម៉ង់ក្នុងការប្រកួត Davis Cup ក្នុងខែកញ្ញា ប៉ុន្តែបានបន្ថែមថា មានឱកាសដែលគាត់អាចត្រលប់មកវិញមុននិងបង្ហាញខ្លួននៅ Flushing Meadows ជាកន្លែងដែលគាត់បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២០។
ការប្រកួត Grand Slam ចុងក្រោយនៃឆ្នាំនេះចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច