ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ប្រកាសពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សយុវជនកម្ពុជា ជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ គ.ជ.ប ប្រកាសពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សយុវជនកម្ពុជា ជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធខប ) ទាំងអស់ជ្រាបថា គណបក្សយុវជនកម្ពុជា បានផ្ញើលិខិត មក គ.ជ.ប ស្តីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សយុវជនកម្ពុជា ជូន  លោក លោកសី្រ ជាប្រធាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើជាតំណាងឱ្យ គណបក្សយុវជនកម្ពុជា ក្នុងការទំនាក់ទំនងជាមួយគណៈកម្មការរៀបចំការបោះឆ្នោត តាមបណ្តារាជធានី ខេត្ត នានា ដើម្បីទទួលបានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗ សម្រាប់បំពេញ ពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ តាមការិយាល័យ រាជធានី ខេត្ត ទូទាំងប្រទេសដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ។

ទទួលបានសេចក្តីជូនដំណឹងនេះ (លធ.ខប) ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖