ភ្នំពេញ ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ ហរិញ្ញវត្ថុ ក្រសួងការពារជាតិ។
រាជរដ្ឋាភិបាលបានសម្រេច :
មាត្រា១ : តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូន ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អត្តលេខ ០០៣២០៩ ជា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។
មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា