ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន៣៦រូបបន្ថែម ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រកាសដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន៣៦រូប ក្នុងរាជធានីភ្នំពេញ។ 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច : 

បការ ១.ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ១២រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ។

ប្រការ ២.ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ៣៦រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ។

បការ ៣. បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤.អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ និងប្រការ២ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖