ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកម្ពុជាពិតជាមានទំនាក់ទំនងល្អរវាងកងទ័ពនិងប្រជាជនទាំងពីរ កម្ពុជា-ជប៉ុន តាំងពីដើមរៀងមក

ចែករំលែក៖

 

    ភ្នំពេញ ៖  នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក ISHIHARA Masanao នាយការិយាល័យអនុព័ន្ធយោធាជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួន ដោយលើកឡេីងនូវទំនាក់ទំនងល្អរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរដែលមានតាំងពីដើមរៀងមក ។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ នាង ផាត ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកវរសេនីយ៍ឯក ISHIHARA Masanao នៅទីស្ដីការក្រសួងការពារជាតិកាលពីថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៤ខែសីហាឆ្នាំ២០២២។                                                                 នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិនិងលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកក្នុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វត្តមានរដ្ឋមន្ត្រីការពារជាតិជប៉ុនអញ្ជើញចូលរួមក្នុងឱកាសនោះកាន់តែធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពយើងទាំងពីរល្អប្រសើរថែមមួយកម្រិតទៀត ។                                

    ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សង្ឃឹមយ៉ាងមុតមាំលើកិច្ចការទាំងឡាយ ដូចជាការបញ្ជូនកម្មសិក្សាការីទៅសិក្សានៅប្រទេសជប៉ុន ការបង្កើនទំនាក់ទំនងផ្នែកមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ ។ ការរួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើសកលលោក ។ 

   កិច្ចប្រជុំ ADMM នាខែវិច្ឆិកាខាងមុខ រួមទាំងការទទួលយកកម្មសិក្សាការីទៅសិក្សានៅប្រទេសជប៉ុនក្នុងរយៈពេលកន្លងមក ពិតជានាំមកនូវទំនាក់ទំនងល្អរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរទ្វេឡើងថែមមួយកម្រិតទៀតផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖