ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ នឹងរងរបួសបីនាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសបីនាក់ទៀតបានរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង កាលពីវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបក្តាន់ពីរ  តាមបណ្តោយមហាវិថីផ្លូវហព័ន្ធរុស្ស៊ីកែងនិងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ណន់ ថុក ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរ ធ្វើការអង្គរក្ស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ C125 ពណ៌ក្រហមគ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយមហាវិថីផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JK-7241ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៩ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងម៉ូតូPCX ខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូPCXដួលបោកក្បាលទៅនិងថ្នល់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ចំណែកបុរសបីនាក់ជិះម៉ូតូឌ្រីមសង់បានរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖