ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ។
ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផលជាក់ស្ដែងឃើញថា ប្រជានេសាទនៅតែប្រើប្រាស់ឧបករណ៍នេសាទហួសដែនកំណត់។
សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចទួលតាទី និងកន្លុកបាយក្អែក ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត អនុវត្តតាមបទបញ្ជាបទល្មើសបឹងទន្លេសាបលទ្ធផលអនុវត្តបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំងប្រវែង៩០០ម៉ែត្រ ឡុកចំនួន ០៨គ្រឿង លប/លូចំនួន០៨មាត់ បង្គោលចំនួន៧០០ ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូក្រាមចូលទន្លេវិញ ។
គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ប្រចាំការនៅកន្លែង ៕
ដោយ៖ មុន្នី