ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រាយុទ្ធ ចាន់អូចា រងគំនាបឱ្យលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ

ចែករំលែក៖

ក្រុមប្រឆាំងរដ្ឋាភិបាលបានដាក់គំនាបទៅលើលោកប្រាយុទ្ធ ចាន់អុចាឱ្យលាលែងចេញពីតំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លោកប្រាយុទ្ធ ចាន់អូចាបញ្ជាក់ថា លោក នឹងបន្តកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ បើទោះបីរងគំនាបយ៉ាងខ្លាំងឱ្យលោកលាលែងចេញពីតំណែងក៏ដោយ។
លោក Jatuporn Prompan អតីតមេដឹកនាំរណសិរ្សប្រជាធិបតេយ្យ (UDD) ដែលគេស្គាល់ថាជាក្រុមប្រឆាំងអាវក្រហម បានអំពាវនាវឱ្យពលរដ្ឋចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី២៨ខែសីហា ដើម្បីដាក់គំនាបទៅលើនាយករដ្ឋមន្ត្រីប្រាយុទ្ធឱ្យលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
តាមប្រភពព័ត៌មានពីក្រសួងការពារជាតិថៃបានបញ្ជាក់ថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា មិនបានទៅកាន់ការិយល័យក្រសួងការពារជាតិដើម្បីធ្វើការឡើយនៅថ្ងៃទី២៥ខែសីហា ។ ផ្ទុយទៅវិញ លោកប្រាយុទ្ធបានដឹកនាំកិច្ចប្រជុំ តាមអនឡាញនៃគណៈកម្មការការពារជាតិ ដោយមានការចូលរួមពីអគ្គលេខាធិការក្រសួងការពារជាតិ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក ជើងទឹកក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។
មានប្រសាសន៍ក្រោយកិច្ចប្រជុំ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantrawanich បានបញ្ជាក់ថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិដដែល ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖