ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង​ ប្រជុំដើម្បីប្រមូលទិន្នន័យ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងក្មេងៗដែលគ្រប់អាយុ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​កោះកុង​ បានឱ្យដឹងថា​ លោក ស្រេង ហុង អភិបាលស្តីទីខេត្តកោះកុង នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដើម្បីប្រមូលទិន្នន័យ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងក្មេងៗដែលគ្រប់អាយុចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេស គឺជនងាយរងគ្រោះ និងជនដែលគ្មាន លទ្ធភាពមកទទួលសេវាចាក់វ៉ាក់សាំងកូរីដ-១៩។

លោកអភិបាលខេត្តស្តីទី បានជម្រាបសមាជិក នៃអង្គអំពីគោលបំណង នៃកិច្ចប្រជុំគឺ ដើម្បីប្រមូលទិន្នន័យ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងក្មេងៗដែលគ្រប់អាយុចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសគឺជនងាយរងគ្រោះ និងជនដែលគ្មាន លទ្ធភាពមកទទួលសេវាចាក់វ៉ាក់សាំងកូរីដ-១៩ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់នានា ក្នុងខេត្តកោះកុង។

ទិន្នន័យ នៃការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាមូលដ្ឋាន ដើម្បីអាចឱ្យក្រុមការងារគម្រោងលើកកម្ពស់សេវាសង្គម និងគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្ត អាចរៀបចំផែនការ និងកិច្ចអន្តរាគមន៍ច្បាស់លាស់ ក្នុងការវ៉ាក់សាំងកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាពខ្ពស់៕

ដោយ​៖សហការី​


ចែករំលែក៖