ព័ត៌មានទាន់ហេតុការណ៍៖

វរសេនាតូចថ្មើរជើងលេខ៥១៤ ធ្វើលំហាត់យុទ្ធវិធីយុទ្ធដំណើរទ័ព កងអនុសេនាធំថ្មើរជើង របស់សិក្ខាកាម វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ អនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូច​ថ្មើរជើងលេខ៥១៤ បានដឹកនាំ ហ្វឹកហ្វឺនសាកល្បងយុទ្ធដំណើរទ័ពរយ:ចម្ងាយ ៨គីឡូម៉ែត្រ របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង វរសេនាតូច​ថ្មើរជើងលេខ៥១៤។ 

លោកមេបញ្ជាការរង បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ ប្រជាជន ប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់ថ្នាក់លើ។ 

ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព កម្លាំងនេះត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង មាន សម្ភារ: មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ 

ជាពិសេសសូមឲ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តន៍តាមវិធានការ ការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់ជាប្រចាំ៕

ដោយ ៖ សិលា


ចែករំលែក៖