ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហានេះ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់រួមមាន៖ ករណីជួញដូរ ៥ករណី ឃាត់មនុស្សចំនួន ១២នាក់,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់មនុស្សចំនួន ៦នាក់ , និងប្រើប្រាស់ ៦ករណី ឃាត់មនុស្សចំនួន ២០នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែសីហា រួមមាន ៖មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង១២,៤៦ក្រាម និង១កញ្ចប់តូច ។
ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ បានចូលរួមបង្ក្រាបមានដូចខាងក្រោម៖
១/ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន៖ ជួញដូរ ២ករណី ឃាត់មនុស្ស ២នាក់ ចាប់យកថ្នាំញៀន(ម៉ាទឹកកក)ស្មេីនិង ៥,៥០ក្រាម។
២ / កម្លាំងនគរបាលខេត្តបាត់ដំបង៖ រក្សាទុកគ្រឿងញៀន ១ករណី ឃាត់មនុស្ស ២នាក់ ចាប់យកថ្នាំញៀន (ម៉ាទឹកកក)ស្មេីនិង ៥,៣៩ក្រាម។
៣ / កម្លាំងនគរបាលខេត្តកំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៤ / កម្លាំងនគរបាលខេត្តកំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់មនុស្សម្នាក់ និងចាប់យកថ្នាំញៀន(ម៉ាទឹកកក)ស្មេីនិង០,៤៤ក្រាម។
៥ / កម្លាំងនគរបាលខេត្តកណ្ដាល៖ រក្សាទុក ១ករណី ឃាត់មនុស្សម្នាក់ ចាប់យកថ្នាំញៀន(ម៉ាទឹកកក) ០,៦០ក្រាម។
៦ / កម្លាំងនគរបាលខេត្តក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ឃាត់ខ្លួនមនុស្ស ម្នាក់។
៧ / កម្លាំងនគរបាលរាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ខ្លួន ២នាក់ ,ប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្សម្នាក់ ចាប់យកថ្នាំញៀន(ម៉ាទឹកកក) ១,៣៣ក្រាម។
៨ / កម្លាំងនគរបាលខេត្តព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកថ្នាំញៀន(ម៉ាទឹកកក) ០,៤៦ក្រាម។
៩ / កម្លាំងនគរបាលខេត្តពោធិ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ខ្លួនមនុស្ស ២នាក់។
១០ / កម្លាំងនគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
១១ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ខ្លួនមនុស្សម្នាក់ ចាប់យកថ្នាំញៀន(ម៉ាទឹកកក) ១កញ្ចប់តូច។
១២ / អង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល៖ ជួញដូរ ១ករណី ឃាត់មនុស្ស ៦នាក់ ចាប់ថ្នាំញៀន(ម៉ាទឹកកក)ស្មេីនិង ០,០៧ក្រាម៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ