ព័ត៌មានទាន់ហេតុការណ៍៖

Manchester United ត្រូវធ្វើការធ្ងន់នៅក្រៅទឹកដីក្នុងសប្តាហ៍ទី៤ដើម្បីប្រជែងយក៣ពិន្ទុពី Southampton

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Southampton សង្ឃឹមថា ការប្រកួតក្នុងទឹកដីរបស់ពួកគេទល់នឹងក្រុមបិសាចក្រហម Manchester United នៅថ្ងៃសៅរ៍នេះនឹងបង្ហាញថា ជាការចាប់ផ្តើមនៃទម្រង់លេងកាន់តែស៊ីសង្វាក់គ្នាបន្ទាប់ពីការចាប់ផ្តើមឡើងចុះនៃយុទ្ធនាការ Premier League ៣លើកកន្លងមក។

ក្រុមម្ចាស់ផ្ទះ Southampton កាន់កាប់ចំណាត់ថ្នាក់ទី១១ មាន៤ពិន្ទុបន្ទាប់ពីការប្រកួតចំនួន៣លើក។ ក្រុមនេះបានឈ្នះការប្រកួត Premier League ចុងក្រោយរបស់ពួកគេដើម្បីទទួលបានលទ្ធផលល្អក្នុងលីគដំបូងក្នុងឆ្នាំ២០២២-២០២៣ ជាមួយនឹងជ័យជម្នះ ២-១ នៅកីឡដ្ឋាន King Power ទល់នឹងក្រុម Leicester City។ រីឯក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះក្នុងលីគលើកដំបូងនៃរដូវកាលនេះ ជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Liverpool នៅក្នុងទឹកដីនៃការប្រកួតលីគ៣លើកដូចគ្នា ដែលធ្វើឲ្យក្រុមនេះឈរនៅលេខរៀងទី១៤ មាន៣ពិន្ទុ។

ការ​ប្រកួតក្របខ័ណ្ឌ​ Premier League រវាង​ក្រុម​ទាំង២​បាន​ធ្វើ​ឱ្យ​ពួក​គេ​លេង​ស្មើ ១-១ នៅកីឡដ្ឋាន Old Trafford ក្នុង​ឆ្នាំ២០២១-២០២២។ ពេលនោះខ្សែប្រយុទ្ធ Jadon Sancho រកបានមួយគ្រាប់ឲ្យ Man Utd នៅនាទីទី២១ ខណៈដែលកីឡាករ Che Adams ស៊ុតបញ្ចូលទីឱ្យ Southampton នៅនាទីទី៤៨។ ក្រុម Manchester United មាន​ប្រៀប​ជាង​ក្រុម Southampton នៅ​ចុង​ម៉ោង ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត Premier League ១២លើក​ចុង​ក្រោយ​របស់​ពួក​គេ (ឈ្នះ៥ ស្មើ៧)ខណៈដែលSouthampton កំពុងស្វែងរកការឈ្នះក្នុងលីគដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្រុមទាំង២ចាប់តាំងពីខែមករា ឆ្នាំ២០១៦។

ខ្សែប្រយុទ្ធ Adams ជាកីឡាករសំខាន់គួរឲ្យចាប់​អារម្មណ៍​សម្រាប់ Southampton នៅ​រដូវ​កាល​នេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្រុមជាមួយនឹងគ្រាប់បាល់ចំនួន២គ្រាប់ដែលត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាស្នក្នុងលីគក្នុងឆ្នាំ២០២២-២០២៣។

ចំណែកកីឡាកររបស់ Manchester United គឺ Sancho និង Marcus Rashford ដែលមានភាពលេចធ្លោដោយរកបានម្នាក់១គ្រាប់។ ក្រុមម្ចាស់ផ្ទះ Southampton បានត្រឹមស្មើក្នុងការប្រកួត Premier League លើកមុនរបស់ពួកគេនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ នឹង​ត្រូវប្រឹងប្រែង​ក្នុង​ការ​បញ្ចប់ភាពមិនដែលឈ្នះ៣​ប្រកួត​ក្នុង​ផ្ទះ (ស្មើ១ ចាញ់២)នៅរាត្រីនេះផងដែរ។

ក្រុមបិសាចក្រហម Manchester United បានចាញ់ក្នុងការប្រកួតលីគ២ប្រកួតជាប់គ្នានៅរដូវកាលនេះ ដែលក្រុមនេះកំពុង​សម្លឹង​រក​ការប្រជែងតំបន់ Top 4 ខណៈដែល Southampton បានចាញ់១លើកប៉ុណ្ណោះក្នុងការប្រកួតនៅ Premier League រដូវកាលនេះ។ ក្រុមទាំង២នឹងត្រូវប្រកួតនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃសៅរ៍ទី ២៧ ខែសីហា ម៉ោងនៅកម្ពុជាសម្រាប់សប្តាហ៍ទី៤នៃរដូវកាលថ្មីនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com/telegraph)


ចែករំលែក៖