ព័ត៌មានទាន់ហេតុការណ៍៖

ស្របការរិះគន់រឿងឈុតបៀ និងអាប៉ោងមកមើលឈុតប្រណីត”សុវណ្ណមច្ឆា”របស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី វិញស្អាតខ្លាំងរំពឹងថាឈ្នះពានទៀត

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់ខ្លាំងៗទៅលើឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានយកសន្លឹកបៀ និងអាប៉ោងមកប្រើជានិមិត្តសញ្ញា។ ទោះជាយ៉ាងណាកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 ក៏មានឈុតប្រណីតមួយចំនួនត្រូវបានបង្ហាញផងដែរ ហើយអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុត”សុវណ្ណមច្ឆា”របស់  ពេជ្រ វត្តីសាវ៉ាវឌ្ឍី តំណាងឲ្យខេត្តព្រះសីហនុដែលមិនត្រឹមតែស្រស់ស្អាតទាក់ទាញទេ អត្ថន័យក៏ល្អផងដែរ ។

  តារាសម្តែង និងបង្ហាញម៉ូត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកយកឈុតតំណាងជាតិ នាង សុវណ្ណមច្ឆា នៅលើឆាកកាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២។ ការបង្ហាញនេះឆ្លុះបញ្ចាំងបានថានាងបានត្រៀមរួចជាស្រេចក្នុងការចូលរួមប្រកួតដែលបានបង្ហាញភាពលេចធ្លោរអស់បេក្ខជនដទៃ ដែលសូម្បីតែមុននេះក្នុងវគ្គប្រកួតឈុតហែលទឹកនាងក៏ត្រូវបានគេដៅទុកដែរថាបានសាងភាពលេចធ្លោរមិនធម្មតានោះឡើយ។ 

  ឈុតតំណាងជាតិ នាងសុវណ្ណមច្ឆានេះត្រូវបាន គណនីយហ្វេសប៊ុករបស់ក្រុមអ្នកជំនាញ បានលើកឡើងថា នាងសុវណ្ណមច្ឆា  ជានាងទេពមច្ឆាដែលមានរូបរាងកាយពាក់កណ្ដាលមនុស្សនឹងពាក់កណ្ដាលក្រោមជាត្រី  ដែលមានរូបរាងកាយពណ៌មាស  មានសម្រស់ស្រស់ស្អាតទាក់ទាញ  ហើយរស់នៅក្នុងមហាសមុទ្រ ។ នៅក្នុងសិល្បៈខ្មែរនាងសុវណ្ណ មច្ឆាក៏មានលេចរូបរាងនៅក្នុងរបាំ  នឹងល្ខោនខោល  រឿង រាមកេរ្តិ៍ផងដែរ ។នាង សុវណ្ណមច្ឆា រស់នៅក្នុងសមុទ្រដូចនេះហើយ  ទើបជ្រើសរើសយកតួរនាង មច្ឆា មកតំណាងឱ្យ ក្រុង ព្រះសីហនុ  ដែលជានាង មច្ឆា កន្ទុយមាសកំពុងតែហែលបង្ហាញបង្អួតសម្រស់នៅនៅលើឆាក ដែលតួរឈុតទាំងមូលបង្ហាញពី ធនធាន  សមុទ្រ កម្ពុជា ដោយតួរមកុដតំណាងឱ្យសំពៅដែលកំពុងតែនៅលើទឹក  ហេីយប្រើប្រាស ឆ័ត្រ រួត ៣ជាន់តំណាងឱ្យក្ដោងសំពៅកំពុងបោះពួយទៅមុខ  ! ក្រឡេកមកមេីលត្រឹមករ សំរោងកររំលេចម៉ូតជាលក្ខណៈ សារ៉ាយសមុទ្រ  ឬជា ស្មៅសមុទ្រ  ដែលដុះនៅក្នុងទឹក  រួមមានសត្វសមុទ្រផ្សេង  ជាច្រើនទៀតដែលយកមកបំបែក  ឬច្នៃវាឱ្យទៅជា  គ្រឿង អលង្ការផ្សេងៗ ។

ឈុតនេះត្រូវបានគេរំពឹងខ្ពស់ថានឹងអាចដណ្តើមបានពានរង្វាន់ជាឈុតឆ្នើម និងមានការគាំទ្រចង់ឲ្យយកឈុតមួយនេះឡើងលើឆាកប្រកួតអន្តរជាតិថែមទៀតផង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖