ភ្នំពេញ៖ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ មានការហក់ឡើងបន្តិច ហើយទឹកបានហូរចូលទំនាប ព្រែកចំនួន២២ក្នុងស្រុកចំនួន៥ នៃខេត្តកំពង់ចាម ។
បើយោងតាមការបញ្ជាក់ពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម លោក អ៊ុម វិបុល បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ថ្ងៃនេះបានឡើងដល់កម្ពស់ ១២.១២ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើងកម្ពស់ ០.០៨ម៉ែត្រនេះ។
សូមជម្រាបថា ព្រែកចំនួន២២ ក៏បានទទួលរងជន់លិចក្នុងស្រុកស្ទឹងត្រង់ ចំនួន៥ស្រុកកំពង់សៀម៣ ស្រុកស្រីសន្ធរ២ ស្រុកកោះសូទិន៥ និងព្រែកចំនួន៧ ក្នុងស្រុកកងមាសបានជន់លិចដោយទឹកទន្លេមេគង្គ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធចូលរួមសហការគ្នាក្នុងការត្រៀមបង្ការទប់ស្កាត់ និងឆ្លើយតបការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពនៅពេល មានគ្រោះមហន្តរាយកើតឡើងជាដែលបង្កដោយសារទឹកជំនន់ ដែលអាចកើតយថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕
ដោយ៖សហការី