ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតិពូទីនសម្រេចបង្កើនបន្ថែមកម្លាំងទាហាន១៣៧ពាន់នាក់ទៀត

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចេញបញ្ជាឱ្យកម្លាំងទាហានប្រទេសនេះបង្កើនបន្ថែម ១៣៧ពាន់នាក់ទៀតនៅឆ្នាំក្រោយ បន្ទាប់ពីសង្គ្រាមរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែនអូសបន្លាយលើសពី៦ខែ។

បទបញ្ជារបស់ប្រធានាធិបតីពូទីន បានចុះហត្ថលេខានៅថ្ងៃទី ២៥ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថា ការបង្កើនចំនួនទាហានគឺជាការជ្រើសរើសថ្មីបន្ថែម(ទាហានកាតព្វកិច្ច) ឬប្រើប្រាស់កម្លាំងទាហានស្ម័គចិត្ត ឬប្រើប្រាស់កម្លាំងទាំងពីររួមគ្នានោះទេ។

វិមានក្រឹមឡាំង បានលើកឡើងថា មានតែកម្លាំងទាហានស្ម័គ្រចិត្តប៉ុណ្ណោះទើបចូលរួមសកម្មភាព ដែលរុស្ស៊ីចាត់ទុកថាជា«សកម្មភាពពិសេស»នៅក្នុងប្រទេសអ៊ុយក្រែន ។ ប៉ុន្តែរុស្ស៊ីបានច្រានចោល ព័ត៌មានថាមានគម្រោងបង្កើនកម្លាំងទាហាននៅក្នុងប្រទេសអ៊ុយក្រែន។

សកម្មភពខាងលើរបស់រុស្ស៊ីបានកើតឡើងក្រោយពេលដែលមានរបាយការណ៍ពីប្រទេសលោកខាងលិចថា ទាហានរុស្ស៊ីបានស្លាប់ជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន ។ លោកខាងលិច ក៏ដូចជារដ្ឋាភិបាលអ៊ុយក្រែនបញ្ជាក់ថា ទាហានរុស្ស៊ីរាប់សិបពាន់នាក់ស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន។ប្រធានាធិបតីពូទីនមានគម្រោងបង្កើនចំនួនទាហានកើនឡើងដល់ទៅ 2.039.758នាក់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ congan.com.vn)


ចែករំលែក៖