ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ប្រេងកើនឡើង៣៨% ក្នុងឆ្នាំ ២០២២

ចែករំលែក៖

ការនាំប្រេងចេញរបស់រុស្ស៊ីបានកើនឡើងជាមួយតម្លៃខ្ពស់ ជួយឱ្យប្រភពចំណូលពីការលក់ប្រេងរបស់រុស្ស៊ីកើនឡើងដល់ទៅ ៣៣៧,៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ គឺកើនឡើង៣៨% បើប្រៀបធៀបនឹងឆ្នាំ២០២១។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ី ប្រាក់ចំណូលកើនឡើងពីការលក់ប្រេងជួយដល់សេដ្ឋកិច្ចរុស្ស៊ីកាន់តែរឹងមំាចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច។
ក្រៅពីនេះ ប្រភពចំណូលទាំងនោះ នឹងជួយដល់ប្រធានាធិបតីពូទីន ធានាការផ្គត់ផ្គង់ដល់កម្លាំងយោធា។ ប៉ុន្តែការកើនឡើងនៃប្រភពចំណូលពីការលក់ប្រេងគឺអាចបំពេញបានតែមួយចំនួន មិនអាចជួយទាំងស្រុង ដល់ផលប៉ះពាល់ពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចបានទេ។

លោក Janis Kluge មកពីមជ្ឈមណ្ឌលកិច្ចការអន្តរជាតិនិងសន្តិសុខរបស់អាល្លឺម៉ង់បានឱ្យដឹងថា «ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឱ្យផ្នែកជាច្រើននៅក្នុងប្រទេសរុស្ស៊ីរងផលប៉ះពាល់ខ្លាំង ក្នុងនោះក៏មានវិស័យឧស្សាហកម្មរថយន្តផងដែរ …៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS


ចែករំលែក៖