ព័ត៌មានទាន់ហេតុការណ៍៖

«តើបងប្រធានមានចក្ខុវិស័យយ៉ាងណាខ្លះសម្រាប់ស.ស.យ.ក. នាពេលអនាគត?»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា, នេះគឺជាសំណួរ ១ ក្នុងចំណោម២១សំណួរ ដែលបានដាក់មក បងប្រធាន ហ៊ុន ម៉ានី នៅក្នុងកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិបន្ទាយមានជ័យ កាលពីម្សិលម៉ិញ។ 

លោក ហ៊ុនម៉ានី បានបញ្ជាក់ថា, ឆ្លើយតបទៅនឹងសំណួរខាងលើ ឯកឧត្តមបានលើកឡើងថា លោកមានសុទិដ្ឋិនិយមខ្ពស់ថា យុវជន យុវនារី នឹងស្វែងយល់ពី ស.ស.យ.ក. កាន់តែច្រើន និងយល់ដឹងកាន់តែច្បាស់ពីចក្ខុវិស័យ និងគោលដៅរបស់យើង ហើយចូលរួមចំណែកជួយសង្គមជាតិ។ វានឹងអាចជាប្រពៃណីមួយដែលអាចបណ្ដុះគំនិតដល់យុវជនក្នុងការចូលរួមកិច្ចការសង្គមដោយមិនមានការចាត់តាំង តែគឺជាការចូលរួមចេញពីចិត្ត ដោយស័្មគ្រចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, បេសកម្មរបស់ ស.ស.យ.ក. គឺជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត មនុស្សធម៌ នៅតាមសហគមន៍ សាលារៀន ដើម្បីផ្តល់ឱកាសដល់ពួកគេក្នុងការសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាមាគ៌ាក្នុងការសម្រេចគោលដៅ និងបន្តឆន្ទៈជួយសង្គមជាតិតទៅមុខទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖