ព័ត៌មានទាន់ហេតុការណ៍៖

លោក Liu Jianchao អញ្ជើញចូលរួមពិធីប្រកាសគម្រោងកញ្ចប់នៃក្តីស្រឡាញ់របស់មូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើ facebook ផ្លូវការថា, នាថ្ងៃទី២៥ខែសីហា ពិធីប្រកាសគម្រោងកញ្ចប់នៃក្តីស្រឡាញ់រវាងចិននិងកម្ពុជា បានរៀបចំឡើងនៅសាលាបឋមសិក្សាអង្គកំនប់ដែលជាជំនួយសាងសង់ដោយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍(CFPD) ដែលសាលាបឋមសិក្សាខាងលើមានទីតាំងនៅស្រុកបាទីខេត្តតាកែវ។  លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញចូលរួមក្នុងពិធីខាងលើនេះ។

គម្រោង”កញ្ចប់នៃក្តីស្រឡាញ់”ត្រូវបានបង្កើតឡើងរួមគ្នាដោយសមាគមន៍ចិនជំរុញទំនាក់ទំនងអន្តរជាតិនៃអង្គការសង្គមស៊ីវិល(CHINA NGO NETWORK FOR INTERNATIONAL EXCHANGES)និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ដែលក្រោមក្របខណ្ឌ”គ្រួសារផ្លូវសូត្រសមុទ្រ”សកម្មភាពរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសង្គមស៊ីវិល ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមីនាឆ្នាំ២០២១។ ការប្រើប្រាស់គម្រោងខាងលើដែលអនុវត្តដោយមូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ផ្តល់ជូននូវកញ្ចប់នៃក្តីស្រឡាញ់ចំនួន១ម៉ឺនសម្រាប់ដល់សិស្សានុសិស្សនៅតំបន់ក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំដែលក្នុងនោះមានសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩និងអាហារជាដើម។ ពិធីប្រកាសគម្រោងខាងលើនេះត្រូវរៀបចំរួមគ្នាដោយមូលនិធិមូលនិធិCFPDនិងការអភិវឌ្ឍប្រទេសចិននិងសាវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានការចូលរួមពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបឋមសិក្សាខាងលើសរុបជិត២០០នាក់។

ក្នុងសុន្ទរកថារបស់លោក Liu Jianchao បានលើកឡើងថា ជំងឺកូវីដ១៩នៅតែរីករាលដាលនៅជុំវិញពិភពលោក ការជម្នះលើជំងឺវីរុសនិងការស្រឡាញ់សុខភាព ការធ្វើឱ្យជីវភាពរស់នៅរបស់យើងវិលត្រឡប់ទៅសភាពធម្មតាវិញគឺជាគោលដៅរួមរបស់ប្រជាជនទាំងពីរ។ បរិយាកាសប្រកបដោយក្តីស្រឡាញ់និងសុវត្ថិភាពសម្រាប់កុមារគឺជាគោលបំណងនិងជាសេចក្តីស្រលាញ់របស់គណបក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ការប្រកាសគម្រោងខាងលើនាថ្ងៃនេះ គឺការប្រើប្រាស់ពន្លឺព្រះអាទិត្យដែលប្រកបដោយក្តីស្រឡាញ់មកបណ្ដេញភាពអ័ព្ទអួរនៃជំងឺវីរុស អាចឱ្យកុមារអាចត្រឡប់ទៅក្នុងបរិវេណសាលាឱ្យគ្មានការខ្វល់ខ្វាយ រីករាយជាមួយកុមារភាពដ៏ស្រស់ស្អាតមួយនេះ។ អាចឱ្យសាលារៀននិងកអាណាព្យាបាលទាំងឡាយកាត់បន្ថយការព្រួយបារម្ភ អាចត្រឡប់ទៅបន្តការងារ ផលិតកម្ម និងសិក្សាកាន់តែរលូនថែមទៀតសម្រេចការក្តីប្រាថ្នានៃជីវភាពកកាន់តែល្អប្រសើរសម្រាប់យើងម្នាក់ៗ។

លោក Liu Jianchao បន្តទៀតថា មានសុភាសិតខ្មែរមួយពោលថា”បុប្ផាត្រូវការលម្អងដើម្បីលាស់ផ្លែ ដើមឈើត្រូវការទឹកដើម្បីលូតលាស់”។ ក្រោមការបង្កើតរួមគ្នានិងការបណ្តុះដោយយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ជាពិសេសក្រោមការយកចិត្តទុកដាក់និងជំរុញដោយឯកឧត្តម Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិននិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-កម្ពុជា បានចាក់ឫសយ៉ាងជ្រាលជ្រៅ លាស់ស្លឹកនិងផ្លែផ្កាច្រើនអនេក និងពោរពេញដោយភាពរស់រវើក។ បន្ទាប់ពីបានសណ្ដាប់ពាក្យពេចន៍ដ៏ស្មោះនិងក្តីប្រាថ្នាពិតរបស់អ្នកតំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងពីរ និងឃើញនូវកែវភ្នែកដ៏ស្មោះត្រង់ ស្លូតបូត និងពោរពេញដោយក្តីសង្ឃឹមរបស់ក្មួយៗកុមារ យើងមិនត្រឹមតែសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងមានក្តីរំពឹងនិងសង្ឃឹមលើទំនាក់ទំនងទ្វេភាគីនាថ្ងៃអនាគត។

លោក Liu Jianchao មានប្រសាសន៍ថា ចិនមានពាក្យចាស់មួយតែងពោលថា“ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។ ថ្វីត្បិតតែកញ្ចប់នៃក្តីស្រឡាញ់មានទំហំតូច ប៉ុន្តែបានបង្កប់នូវចំណងមិត្តភាពដ៏មានតម្លៃសម្រាប់ប្រជាជនទាំងពីរ។ ក្នុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសចិន ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេបានសព្វព្រះទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាសម្រាប់ភាគីចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំពេញដំណើរទស្សនកិច្ច“ក្នុងដំណើរបញ្ច្រាស”ទៅកាន់ប្រទេសចិន សម្ដេចតេជោបានក្លាយជាប្រមុខរដ្ឋាភិបាលបរទេសដំបូងគេដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ។ ក្នុងគ្រាដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដនៅក្នុងប្រទេសកម្ពុជា ក្រុមជួយសង្គ្រោះមេឃខៀវចិនបានខិតខំបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងខេត្តចំនួន១០នៃប្រទេសកម្ពុជាទោះបីជាជួបបញ្ហាអាកាសធាតុក្ដៅក៏ដោយ ដើម្បីទប់ស្កាត់នឹងជំងឺវីរុសហើយសម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុសត្រូវបានដឹកជញ្ជូនពីបណ្ដាទីតាំងនៅប្រទេសចិនមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់មិនថាថ្ងៃឬយប់ឡើយ។ ប្រឈមមុខនឹងជំងឺកូវីដ១៩ ប្រជាជនចិននិងកម្ពុជាបានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួម និងបានបង្ហាញពីទំនាក់ទំនងនៃចំណងមិត្តភាពនៃចិន-កម្ពុជាមានលក្ខណៈស្មោះត្រង់និងជួយគ្នាទៅវិញទៅមក។

លោក Liu Jianchao បន្តលើកឡើងថា ចាប់ដំណើរពីតម្រូវការជាក់ស្តែងក្នុងសង្គមនិងប្រជាជននៃអង្គការមិនមែនរដ្ឋាភិបាលរវាងចិននិងកម្ពុជា អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការឆ្លើយតបតម្រូវការប្រជាជន ផ្តល់ផលដល់ប្រជាជន និងផ្សារភ្ជាប់បេះដូងប្រជាជនក្នុងវិស័យជាច្រើនដូចជាការកាត់បន្ថយភាពក្រីក្រ អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា និងសុខាភិបាល បង្កើនផលប្រយោជន៍នៃជីវភាពរស់នៅរបស់ប្រជាជនទាំងពីរ។ ថ្មីៗនេះ ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍សកលលោក លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានប្រកាសអំពីការបង្កើត”មូលនិធិអភិវឌ្ឍន៍សកលនិងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង” គម្រោងលើកនេះគឺជាគម្រោងដំបូងក្នុងចំណោមគម្រោងដទៃទៀតដែលមូលនិធិមួយនេះគាំទ្រអង្គការសង្គមចិន។ ជឿជាក់ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីគណបក្សនិងរដ្ឋាភិបាលទាំងពីរ អង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិលនៃប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដោយចាប់ពីចំណុចនេះតទៅមុខ ដើម្បីឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។

លោក ជា វ៉ាន់ដេត បានថ្លែងអំណរគុណដល់ភាគីចិនសម្រាប់ជំនួយរយៈពេលវែងដ៏ច្រើនអនេកសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ កម្ពុជារីករាយសហការជាមួយភាគីចិនដើម្បីរក្សា បន្ត និងអភិវឌ្ឍន៍ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

នៅក្នុងពិធីខាងលើនេះដែរ លោក Cui Chunlai ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ប្រចាំកម្ពុជា លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រកាសគម្រោងនេះ។ លោក Liu Jianchao និងលោក ជា វ៉ាន់ដេត បានផ្តល់កញ្ចប់នៃក្តីស្រឡាញ់ដល់សិស្សានុសិស្សតំណាង។ នៅពេលចុះពិនិត្យថ្នាក់រៀន សិស្សានុសិស្សនៃសាលាបឋមសិក្សាខាងលើបានច្រៀងបទចម្រៀងដែលមានចំណងជើងថា«ស្រណោះស្រុកចិន»ដែលជាព្រះរាជនិពន្ធរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ” ដែលបង្ហាញពីមិត្តភាពនិងថ្លែងអំណរគុណចំពោះប្រទេសចិន។ ឯកឧត្តម Liu Jianchao ចូលរួមច្រៀងជាមួយសិស្សានុសិស្សយ៉ាងស្និទ្ធស្នាល។

ក្រោយពីបញ្ចប់ពិធីខាងលើ លោក Liu Jianchao បានចុះពិនិត្យភូមិគំរូកាត់បន្ថយភាពក្រីក្រនៃចំណងមិត្តភាពចិន-កម្ពុជា ដែលជាជំនួយរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍(CFPD) និងព្រមទាំងបានពិភាក្សាជាមួយកម្មាភិបាលក្នុងតំបន់និងអ្នកភូមិតំណាង។ ប្រជាជនមានអារម្មណ៍ថា ប្រជាជនចិនបានជួយយ៉ាងច្រើនក្នុងការសាងសង់បង្គោលភ្លើងសូឡាតាមផ្លូវ ផ្លូវបេតុង និងបររិក្ខារទឹកស្អាតសម្រាប់ប្រើប្រាស់បានយ៉ាងងាយស្រួល នេះបានជួយកែលម្អជីវភាពរស់នៅរបស់យើងឱ្យកាន់តែប្រសើរឡើង! 

刘建超出席全球发展与南南合作基金“健康爱心包”项目启动仪式

8月25日,中国—柬埔寨“健康爱心包”项目启动仪式在中国和平发展基金会援建的柬埔寨茶胶省巴提县昂坎拿小学举行。中联部部长刘建超、中国驻柬埔寨大使王文天,柬埔寨邮电通讯部大臣谢万迪、柬埔寨茶胶省省长吴皮等出席。

“健康爱心包”项目由中国民间组织国际交流促进会与中国和平发展基金会在“丝路一家亲”民间抗疫共同行动框架下联合开展,于2021年3月正式启动。使用全球发展和南南合作基金实施的中国—柬埔寨“健康爱心包”项目,将向柬埔寨金边市、西哈努克省、特本克蒙省的贫困地区学生发放1万个装有抗疫物资和食品的“健康爱心包”。启动仪式由中国和平发展基金会、柬埔寨民间社会组织联盟论坛联合主办,当地小学师生代表近200人参加。

刘建超在致辞中表示,新冠肺炎疫情仍在全球肆虐,战胜疫情、拥抱健康,让我们的生活重归正常是两国人民的共同目标;让孩子们在充满爱心和安全的环境中生活、学习和成长,是两国党和政府的心之所在、情之所系。今天启动“健康爱心包”项目,就是希望能够用爱的阳光驱散疫情阴霾,让孩子们更加无忧无虑地走进校园、享受美好童年;让学校和家庭减少后顾之忧,更加顺利地复工复产复学,实现我们每个人对美好生活的向往。

刘建超说,柬埔寨有句谚语,“花朵需要授粉才能结果,树木需要浇水才能成长”。在两国老一辈领导人共同缔造和精心培育下,特别是近年来在习近平总书记和洪森主席的亲切关怀和推动下,中柬关系始终根深叶茂、不断开花结果,焕发出勃勃生机。刚刚听到两国民间组织代表的肺腑之言和真切愿望,看到孩子们清澈、童真又充满希望的目光,我们在高兴和感动之余,更对两国关系的未来满怀期待、充满希望。

刘建超说,中国有句古话,叫“患难见真情”。爱心包虽小,却凝结着两国人民的宝贵情谊。在中国抗击疫情的艰难时刻,西哈莫尼国王和莫尼列太后为中国抗疫慷慨解囊,洪森主席“逆行”访华,成为疫情暴发后第一位访华的外国政府首脑;在柬埔寨抗击疫情的关键时刻,中国蓝天救援队冒着高温酷暑在柬埔寨10个省进行防疫消杀,一批批抗疫物资日夜兼程地从中国各地赶赴柬埔寨。在疫情面前,中柬两国人民用实际行动诠释了命运共同体的核心要义,展现了真诚友好、守望相助的中柬关系底色。

刘建超说,中柬两国民间组织从社会和民众的实际需求出发,在减贫、教育、科技、卫生等领域开展了许多应民需、惠民生、联民心的合作项目,切实提升了两国民生福祉。在前不久举行的全球发展高层对话会上,习近平总书记亲自宣布成立“全球发展和南南合作基金”,此次“健康爱心包”项目就是该基金支持中国社会组织在全球实施的首批项目之一。相信在两国党和政府的大力支持下,两国民间组织将以此为起点进一步加强交流合作,让双方务实合作成果惠及两国人民。

谢万迪感谢中方长期以来为柬埔寨经济发展和民生改善提供无私帮助,作为好邻居、好朋友、好伙伴,柬方愿同中方一道维护好、传承好、发展好两国传统友谊。

启动仪式上,中国和平发展基金会驻柬办事处主任崔春来、柬埔寨民间社会组织联盟论坛主席盖里维希共同签署了项目启动协议,刘建超与谢万迪为学生代表发放“健康爱心包”。在参观学校教室时,昂坎拿小学的学生们深情献唱西哈努克太皇创作的《怀念中国》,表达对中国的友好和感激之情,刘建超同学生们亲切交流互动。

活动结束后,刘建超考察中国和平发展基金会援助的“中柬友好扶贫示范村”,并同当地干部和村民代表座谈交流。当地群众充满感情地表示,中国人民为我们援建了太阳能路灯、水泥马路、方便干净的自来水设施,极大改善了我们的生活!៕

ដោយ ៖ សិលា


ចែករំលែក៖