ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីធ្វើការវាយតម្លៃទៅលើសន្ទស្សន៍នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ប្រទេសណាមួយ គឺពឹងផ្អែកទៅលើសូចនាករអ្វីខ្លះ ?

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងបកស្រាយដោយ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អោយដឹងថា, ដើម្បីធ្វើការវាយតម្លៃទៅលើសន្ទស្សន៍នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ប្រទេសណាមួយ គឺពឹងផ្អែកទៅលើសូចនាករសំខាន់៣ ដូចខាងក្រោម៖

ក) លទ្ធភាពនៃការលុកចូលទៅប្រើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន៖

១) ការជួលជាវទូរស័ព្ទអចល័ត ក្នុងប្រជាជន ១០០នាក់ (%)

២) ការជួលជាវទូរស័ព្ទចល័ត ក្នុងប្រជាជន ១០០នាក់ (%)

៣) ទំហំប្រើប្រាស់អ៉ីនធឺណិតអន្តរជាតិគិតជា (ប៊ីតក្នុងមួយវិនាទី) ក្នុងអ្នកប្រើប្រាស់អ៉ីនធឺណិតម្នាក់

៤) ភាគរយនៃគ្រួសារ ជាមួយនឹងកុំព្យូទ័រ

៥) ភាគរយនៃគ្រួសារ ជាមួយនឹងលទ្ធភាពចូលទៅប្រើប្រាស់អ៉ីនធឺណិត។

ខ) ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន៖

១) ភាគរយនៃបុគ្គល ដែលប្រើប្រាស់អ៉ីនធឺណិត

២) ការជួលជាវប្រ៊ដប៊ែន (អ៉ីនធឺណិតល្បឿនលឿន) អចល័ត ក្នុងប្រជាជន ១០០នាក់

៣) ការជួលជាវប្រ៊ដប៊ែន (អ៉ីនធឺណិតល្បឿនលឿន) ចល័ត ក្នុងប្រជាជន ១០០នាក់

គ) ជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមមាន៖

១) ជំនាញមធ្យមសិក្សាក្នុងវិស័យប្រចាំឆ្នាំ

២) អនុបាតសរុបនៃការចុះឈ្មោះចូលរៀនកម្រឹតទី២ ក្នុងវិស័យ

៣) អនុបាតសរុបនៃការចុះឈ្មោះចូលរៀនឧត្តមសិក្សាក្នុងវិស័យ៕

ដោយ ៖ សិលា


ចែករំលែក៖