ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន ៖ លោក Liu Jianchao ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ លើ facebook ផ្លូវការថា,នាថ្ងៃទី២៥ខែសីហា ឆ្នាំ២០២២ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។ ភាគីទាំងពីរសម្រេចបានកុងសុងស៊ីសលើប្រធានបទដូចជាការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យឱ្យកាន់តែស៊ីជម្រៅជាដើមជាពិសេសការផ្លាស់ប្តូរយុវជន។ ភាគីទាំងពីរយល់ថាគណបក្សទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់សុភមង្គលជូនដល់ប្រជាជនទាំងពីរប្រទេស ជំរុញការកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន ផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ ជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់៕

刘建超会见柬埔寨人民党中央常委、未来首相候选人洪玛奈

8月25日,中联部部长刘建超在金边会见柬埔寨人民党中央常委、中央青年工作组组长、未来首相候选人洪玛奈。双方就传承中柬传统友谊、加强两党交流合作、深化各领域务实合作特别是青年交流等达成广泛共识,一致认为两党要秉承为人民谋幸福的宗旨,推动中柬命运共同体建设取得更加丰硕成果,造福两国和两国人民,促进地区和平稳定与发展繁荣。៕

ដោយ ៖ សិលា


ចែករំលែក៖