ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះបង្រ្កាបបទល្មើសនេសាទជំនួសជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គាំងសរសៃសម្រាប់ការបង្រ្កាបបទល្មើសជលផលរបស់កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មជ្ឈដា្ឋនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តនេះកម្រឃើញពួកគាត់ចុះអនុវត្តន៍ណាស់ គឺច្រើនឃើញតែខាងកម្លាំង នគរបាលចុះអនុវត្តន៍ទៅវិញ ។

ជាក់ស្តែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល  បានសហការជាមួយសហគមន៍ឃុំ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ត ។

ប្រតិបត្តិការនេះធ្វើនៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងខ្លូយ ព្រំប្រទល់ឃុំរកាពរប្រាំ និង ឃុំទួលស្នួល ស្ថិតក្នុងភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។  

ជាលទ្ធផល កម្លាំងនគរបាលបានធ្វើការកាប់បំផ្លាញលប ស្បៃមុង បានចំនួន ០៨មាត់ របាំងព្រួលប្រវែង ៥៨០ម៉ែត្រ បង្គោលឬស្សីចំនួន៧៥ដើម ហើយបានលែងកូនត្រីចូលទឹកវិញប្រហែលជាង ២០គីឡូក្រាម ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖