ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុតព្រានព្រៃ២នាក់ជាប់ចោទពីបទ បរបាញ់សត្វព្រៃដោយប្រើមធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់ជីវសាស្រ្តសត្វ និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ណោះអាសន្ន ព្រាន២នាក់ដើម្បីធានា និងងាយស្រួលក្នុងការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ។

 យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ៥២៨ ឃ.ឃ.ខ/២២ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឈ្មោះ អឿន សុភ័ណ្ឌ អាយុ ៣៩ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ បរបាញ់សត្វព្រៃដោយប្រើមធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់ជីវសាស្រ្តសត្វ ប្រព្រឹត្តនៅចំណុចច្រកផ្លូវដំរី ក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ តាមមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ ។

 ដោយឡែកៈ បើយោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ៥២៦ ឃ.ឃ.ខ/២២ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មួយសន្លឹកផ្សេងទៀត ឈ្មោះ ស្រស់ ហឿន អាយុ ៤៣ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើត នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ បរបាញ់សត្វព្រៃដោយប្រើមធ្យោបាយដែលបង្កដល់គ្រោះថ្នាក់ជីវសាស្រ្តសត្វ និងកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចច្រកផ្លូវដំរី ក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ តាមមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖