ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

  ខេត្តកោះកុង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ៧គុណនឹង៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សុីប្រូ ជញ្ចាំងបាំងស័ង្កសី។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចបាយក្តាំង ស្ថិតភូមិ៣ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។    

មន្ត្រីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ៖ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ។

ប្រភពដដែលបានបន្តថា៖ នៅក្នុងហេតុការណ៍នោះលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នគរបាលខេត្តបានដឹកនាំ កម្លាំងការិយាល័យជំនាញ  កងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បានមកជួយពន្លត់  រលត់ជាស្ថាពរដោយពុំមានរាលដាលដល់ផ្ទះអ្នកដ៏ទៃឡេីយ

    * ករណីនេះបណ្តាលឲ្យមានការខូចខាតដូចខាងក្រោម ៖

    _តុធ្វើអំពីឈើចំនួន៤០ តុ

    _កៅអីធ្វើអំពីឈើចំនួន៤០

    _ទូចំនួន២០

     _សាឡុងចំនួន០៦ឈុត

     _ពូកចំនួន៤០

     _ឯកសារប្លង់ដី, អត្តសញ្ញាណប័ណ្ណ, សៀវភៅ ស្នាក់នៅ, សំបុត្រកំណើត រួមទាំងសំលៀកបំពាក់និងគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។

សូមបញ្ជាក់ថារាល់ឯកសារដែលពាក់ព័ន្ធត្រូវអគ្គិភ័យឆាបឆេះអស់នោះ លោកស្នងការនឹងធ្វើឱ្យវិញទាំងអស់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖