ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅហៅថា «បណ្តាញចុងក្រោយ ឬ The last mile»?

ចែករំលែក៖

ភ្នំពេញ ៖ បណ្តាញចុងក្រោយ ឬបណ្តាញអតិថិជន ឬ បណ្តាញផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ចូលទៅប្រើសេវាទូរគមនាគមន៍ សំដៅដល់ការដឹកជញ្ជូននិងការបញ្ជូនស៊ីញ៉ល់នៃគមនាគមន៍ទិន្នន័យ ចេញពីចំណុចព្រំប្រទល់ដែនកំណត់ណាមួយ រវាងបណ្តាញផ្ទៃក្នុងរបស់អ្នកប្រើប្រាស់ចុងក្រោយ និងបណ្តាញអ្នកផ្តល់សេវានៅនឹងបរិវេណអតិថិជនឬអ្នកប្រើប្រាស់នោះ ទៅនឹងចំណុចទីតាំងទី១ នៃច្រកចូលទៅក្នុងបណ្តាញអ្នកផ្តល់សេវា (ដូចជា បមាណីចុងក្រោយ ឬ ទីតាំងអង់តែនឥតខ្សែ ឬ ណូដអ៉ីនធឺណិតណាមួយ ។ល។)។ នេះជាលើកមកបញ្ជាក់ពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ 

លោកបន្តថា, ឬ សំដៅដល់បច្ចេកវិទ្យាទូរគមនាគមន៍ ដែលចងជាស្ពានជាបណ្តាញបញ្ជូនស៊ីញ់ាល់ រវាងអ្នកផ្តល់សេវាទូរគមនាគមន៍គ្រប់ប្រភេទ និងអតិថិជនរបស់ពួកគេ។

ឬយើងអាចនិយាយថា គឺជាបណ្តាញរវាងថេរចំងាយពាក់កណ្តាលនៃបណ្តាញ និងបណ្តាញ ១០០ហ្វីតចងក្រោយ ទៅនឹងឧបករណ៍ចុងក្រោយរបស់អ្នកប្រើប្រាស់។ 

បណ្តាញចុងក្រោយនេះ វាស្រដៀងគ្នាទៅនឹងការតភ្ជាប់គ្នាពីផ្លូវក្នុងរាជធានី/ខេត្ត/ក្រុង/ស្រុក/ឃុំ ទៅនឹងផ្លូវជាតិឬផ្លូវល្បៀនលឿនចឹងដែរ៕

ដោយ : សិលា


ចែករំលែក៖