ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគ្រូបង្គោលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចូលរួមសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ស្រុកព្រៃនប់ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់តំណាងអ្នកបើកបរដឹកកម្មកររោងចក្រ តំណាងកម្មកររោងចក្រ ដែលបើកបរដោយខ្លួនឯងនៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់តំណាងអ្នកបើកបរដឹកកម្មកររួច ក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ជូនដល់តំណាង ដេីម្បីផ្សព្វផ្សាយបន្ថែមដល់កម្មកររោងចក្រ។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃដដែលនោះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ។
ដោយឡែក ចំពោះគោលដៅនេះផងដែរ ការជិះបញ្រ្ជាស់មានចំនួនច្រើន ពេលកម្លាំងចុះអនុវត្តច្បាប់ បានកាត់បន្ថយយ៉ាងច្រើន ចំពោះអ្នកបើកបរបញ្រ្ជាស់នៅលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៨ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ៕
ដោយ៖សហការី