ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៣១ ខែសីហា – ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១ ខែសីហា – ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  របស់ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយបញ្ជាក់ថា,   ( ចាប់ពីថ្ងៃទី៣១ ខែសីហា – ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ) 

 ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។

  ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ 

 ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C 

   – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។ 

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C 

    – នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ។  

៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C 

   – សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C 

   – នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។ 

   អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖