ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកម្លាំងចម្រុះចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកដៃខ្លា ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារទទួលខុសត្រូវ ឃុំផាត់សណ្តាយ  បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកដៃខ្លា  ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

   ចំពោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ  លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារទទួលខុសត្រូវ ឃុំផាត់សណ្តាយ។ ជាក់ស្ដែងលទ្ធផលដែលចុះបង្រ្កាបបទល្មើសនៅបឹងទន្លេសាបដែលប្រជានេសាទប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ លទ្ធផលអនុវត្តបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន: របាំងសាច់អួនក្រឡាញឹកចំនួន០១របាំងប្រវែង២០០ម៉ែត្រ របាំងស្បៃមុងចំនួន០១របាំងប្រវែង១៥០ម៉ែត្រ ឡុកចំនួន០៦គ្រឿងលប/លូ ចំនួន០៦មាត់ បង្គោលចំនួន៣០០ដើមចាក់លែងត្រីស្រស់ចំរុះចំនួន០៥គីឡូក្រាម ចូលទន្លេវិញ ។

    ចំណែកឯក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ប្រចាំការនៅកន្លែង ៕

ដោយ៖ កែវ មន្នី                   

 

 


ចែករំលែក៖