ខេត្តកំពត ៖ រសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស នៅបរិវេណសាលាស្រុកបន្ទាយមាស។
សូមបញ្ជាក់ថា, បានអញ្ជើញចូលរួមនាឱកាសនោះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ មេភូមិ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកបន្ទាយមាសយ៉ាងច្រើនកុះករ។
សូមជម្រាបថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦៥០ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ចលោក ស៊ីវ ផេង ពីអភិបាល នៃគណៈអភិបាលស្រុកដងទង់ ទៅជាអភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស ៕
ដោយ ៖ សហការី