ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិផ្លូវចិត្តគប់កាំបិតនៅតាមផ្លូវប៊ិះត្រូវអ្នកធ្វេីដំណេីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

​ភ្នំពេញ ៖ បុរសជាសន្តិសុខ​ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីគប់កាំបិតតាមផ្លូវប៊ិះទៅត្រូវអ្នកធ្វេីដំណេីរឆ្លងកាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ នៅ​គល់​ស្ពាន​អាកាស មហាវិថី​ឈ្នះ​=ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

   តាមប្រភពព័ត៌មានពីបុរសម្នាក់បាន និយាយប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរនៅតាមបណ្ដោយ មហាវិថី ឈ្នះ=ឈ្នះ ខណៈមកដល់ចំណុចគល់ស្ពានអាកាសក៏ស្រាប់តែមាន សន្តិសុខម្នាក់កំពុងយាមនៅខាងមុខ ឃ្លាំងមួយកន្លែងបានគប់កាំបិតខ្ទាតមក លើរូបគាត់និងភរិយា តែសំណាងល្អមិនត្រូវ។ភ្លាមនោះ គាត់ក៏បានជិះម៉ូតូ ត្រឡប់ទៅសួរនាំ ហើយសន្តិសុខនោះ បាននិយាយថា ដោយសារតែគាត់មាន បញ្ហាផ្លូវចិត្តបន្តិចបន្តួច ហើយគាត់បាន គប់កាំបិតទៅលើដី តែកាំបិតនោះបានផ្លាតទៅលើផ្លូវ ដោយគ្មានបំណងគប់អ្នកណាម្នាក់នោះទេ។ 

បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុ ហេីយ​បាន​នាំ​សន្តិសុខ​ខាងលើ យក​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ​បន្ថែម។ 

   ក្រោយ​ពេល​កើតហេតុ ដោយ​សារភាគីខាងជនរងគ្រោះមិនបាន​ប្តឹងផ្តល់​នោះ​ទើបសមត្ថកិច្ច​គ្រាន់តែណែនាំ​សន្តិសុខ​ខាងលើ ហើយ​ក៏​ឱ្យត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖