ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់​ ដែលប្រេីខ្សែក្រវ៉ាត់បម្រុងធ្វេីសកម្មភាពវាយទៅលេីអ្នកដទៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅរសៀល​ថ្ងៃ​ពុធ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះល្បាតពេលយប់បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់ កាលពីវេលាម៉ោង​ ១០​ និង​៥០នាទី​យប់​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភ្លេីងស្តុបបំបែកលាច ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងទៀតថា​ កម្លាំងអន្តរាគមន៍ចេញល្បាត ក្នុងភូមិសាស្រ្តបានប្រទះឃើញក្មេងទំនេីងជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០៣នាក់ ដោយក្នុងដៃមានកាន់ខ្សែក្រវ៉ាត់បម្រុងធ្វេីសកម្មភាពវាយទៅលេីអ្នកដទៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់តែម្ដង។ 

ក្មេងទំនើងទាំង០៣នាក់នេះទី១-ឈ្មោះ គួយ ចិត្រា្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់ នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។ទី២-ឈ្មោះ ឆន ឆៃនី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។ ទី៣-ឈ្មោះ ហៃ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ជាអ្នក បេីកបរម៉ូតូ) នឹងដកហូតវត្ថុតាងរួមមាន៖ ១-ម៉ូតូចំនួន០១គ្រឿង,២-ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន ​នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖