ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋាន សរុបចំនួន៧រូប

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ ចំនួន៥រូប និងប្រធាននាយកដ្ឋាន ចំនួន២រូប។

សូមបញ្ជាក់ថា, នាយនគរបាលជាន់ខ្ពស់ត្រូវបានតែងតាំង និងផ្លាស់ប្ដូរតួនាទីនោះរួមមាន៖

ទី១/៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅជាអគ្គស្នងការរងនគរបាលជាតិ

ទី២/៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ

ទី៣/៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ

ទី៤/៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ

ទី៥/៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ

ទី៦/៖ លោកស្រីឧត្តមសេនីយ៍ទោ ស៉ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

ទី៧/៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ 

សូមជម្រាបជូនថា , សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលជាន់ខ្ពស់ ចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរប្រធាននាយកដ្ឋានចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន តែងតែបានលើកកម្ពស់ដល់ នាយ នាយរង និងពលនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ  ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដោយពុំគិតពីការនឿយហត់ ៕

ដោយ ៖ សិលា


ចែករំលែក៖