ព័ត៌មានទាន់ហេតុការណ៍៖

តើអ្វីទៅជា «សែលវៃឆ្លាត ឬ Smart Cell» ?

ចែករំលែក៖

ភ្នំពេញ ៖ សែលវៃឆ្លាត គឺជាណូដនៃការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់តាមរយៈរលកអាកាសវិទ្យុ (ឬវិទ្យុ) ដែលផ្តល់ការតភ្ជាប់ឥតខ្សែឆ្លងកាត់អត្រាពហុវិសាលគមន៍ និងបច្ចេកវិទ្យា។ ដូចនៅក្នុងខែមករា ឆ្នាំ២០១៤ ការតភ្ជាប់សែលម៉ៃក្រូ (Microcell) សែលវៃឆ្លាត និង WiFi ត្រូវបានក្លាយជាមធ្យោបាយដំបូងនៃការតភ្ជាប់ទិន្នន័យ។ នេះជាការពន្យល់ពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ 

លោកបន្តថា,  សម្រាប់សែលប្រភេទទាំងអស់នេះ វិសាលគមន័ ដែលត្រូវបានប្រើ គឺជាថិតិវន្ត និងពឹងផ្អែកលើអង់តែនដែលយកមកបំពាក់។ 

សែលឆ្លាតវៃ អាចបញ្ជូញពហុហ្វ្រេកង់ស៍វិទ្យុ និងបច្ចេកវិទ្យា ដែលអាចត្រួតពិនិត្យដោយសុហ្វវ៉ែ និងមិនមែនដោយហាតវ៉ែរនៃអង់តែនឡើយ។

សែលវៃឆ្លាត បច្ចុប្បន្នស្ថិតនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែការគាំទ្តសុហ្វវ៉ែរកំណត់បណ្តាញ ដែលកំពុងរីកដុះដាលរចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តបច្ចុប្បន្នកំពុងត្រូវបានគាំទ្រ។

វាអាចទៅរួចដែលថា សែលវៃឆ្លាតនឹងកាត់បន្ថយដើមទុន និងថ្លៃដើមប្រតិបត្តិការ ដោយសារការកាត់បន្ថយឧបករណ៍ និងការជ្រៀតជ្រែកដោយដៃ ដែលត្រូវការដើម្បីកែប្រែការគ្របដណ្តប់លើបណ្តាញសែល។ ពាក្យថា សែលវៃឆ្លាត ក៏ត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណបច្ចេកវិទ្យាផ្សេងទៀតដែលបង្កើនទីតាំងសែល ដែលវាបានកាត់បន្ថយតម្រូវការក្នុងការរៀបចំឧបករណ៍ផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់វិទ្យុដោយដៃ ឬបន្ថែមអ្នកផ្តល់សេវាបណ្តាញនៅក្នុងណូដផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់វិទ្យុ៕

ដោយ ៖ សិលា


ចែករំលែក៖