ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៣៧​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០១​ ខែកញ្ញា​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៧​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៧​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៩​ករណី​ ឃាត់​ ១៦​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១៩​នាក់​(​ស្រី​ ១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០១​ ខែសីហា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើ​និង​​ ២០,៨៣​ក្រាម​ និង​២១​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៧​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ១៣,៣២​ក្រាម​។​ 

២​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ១​នាក់​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,២២​ក្រាម​។​ 

៤​ /​ កោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៧,២៩​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣​កញ្ចប់​តូច​។​ 

៦​ /​ រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៥​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៩​កញ្ចប់​តូច​។​ 

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ ព្រៃវែង​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៩​កញ្ចប់​តូច​ ៕​

ដោយ​៖ស​ តារា​


ចែករំលែក៖