ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញ​មានកម្ពស់១.៨១៣ម៉ែត្រ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ភ្នំឱរ៉ាល់មានកម្ពស់ ១.៨១៣ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២។

    ក្រសួង​បរិស្ថាន​បានឱ្យដឹងទៀតថា​ ​ភ្នំឱរ៉ាល់​ស្ថិតនៅផ្នែកខាងកើតនៃជួរភ្នំក្រវាញ មានផ្ទៃដីជិត១លានហិកតា សម្បូរទៅដោយតំបន់ទេសភាពធម្មជាតិស្អាតៗ​ ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកកម្សាន្តដែលនិយមឡើងភ្នំខ្ពស់ និងទទួលបានបទពិសោធន៍ថ្មីហ្វឹកហាត់ខ្លួនឯងជាមួយការតាំងចិត្ត ការស្រឡាញ់ ការជួយគ្នា ការផ្ដល់កម្លាំងចិត្ត និងការលះបង់​។ 

    ចុងក្រោយអ្នកនឹងរីករាយ និងមានមោទកភាពជាមួយនឹងការចងចាំ ការស្គាល់ខ្លួនឯង អ្នកដទៃ​ និងការបង្កើតទំព័រថ្មីជាមួយធម្មជាតិ នៃសៀវភៅជីវិតរបស់អ្នក៕

ដោយ៖សហការី


ចែករំលែក៖