ព័ត៌មានទាន់ហេតុការណ៍៖

តើសត្វត្មាតអាចការពារមិនឱ្យមេរោគឆ្លងដល់មនុស្ស និងសត្វបានយ៉ាងដូចម៉្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តើសត្វត្មាតអាចការពារមិនឱ្យមេរោគឆ្លងដល់មនុស្ស និងសត្វបានយ៉ាងដូចម៉្តេច?

សាកសពសត្វដែលងាប់ស្អុយរលួយក្នុងព្រៃអាចផ្ទុកមេរោគដែលអាចចម្លងដល់សត្វស្រុក និងមនុស្សបាន ប៉ុន្តែបើសិនជាមានសត្វត្មាតទៅស៊ីសាកសពសត្វដែលស្អុយរលួយទាំងនោះនឹងលែងមានក្លិនស្អុយ និងអាចជួយទប់ស្កាត់មេរោគមិនឱ្យឆ្លងរាលដាលដល់សត្វស្រុក និងមនុស្សបាន។ នេះគឺជាតួនាទីអេកូឡូស៊ីដ៏សំខាន់របស់សត្វត្មាតក្នុងការថែរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។

ជាមួយគ្នានោះ​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ តើសត្វត្មាតសម្អាតបរិស្ថានយ៉ាងដូចម្ត៉េច?

សត្វត្មាតមានតួនាទីសំខាន់ក្នុងការជួយថែរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាតតាមរយៈការស៊ីសាកសពសត្វ។ នៅពេលដែលមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វទាំងនោះ ដោយបានជួយសម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្កាមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វ។ 

យើងអាចចូលរួមការពារសត្វត្មាតទាំងអស់គ្នាបានដោយមិនបរិភោគសាច់សត្វព្រៃ បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ! ៕

ដោយ​៖សហការី​


ចែករំលែក៖