ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត ​៖​ ក្រុមការងារ​សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ផ្អាកចែកមួយរយៈពេលខ្លី ដោយសារបោះពុម្ភអត់ទាន់តម្រូវការ ព្រោះតែសន្ទុះនៃការគាំទ្រកើនឡើងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការផ្អាកផ្តល់ជូនសៀវភៅមួយរយៈពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឱ្យការបោះពុម្ភមានភាពយឺងយ៉ាវ។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖​ ក្រុមការងារសូមធ្វើការ​ “ផ្អាកការផ្តល់សៀវភៅមួយរយៈខ្លី​“ ចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីធ្វើការរៀបចំសៀវភៅឱ្យបានគ្រប់គ្រាន់ ក្រុមការងារនឹងជូនដំណឹងពីការផ្តល់ជូនឡេីងវិញតាមក្រោយ។

ក្រុមការងារនៅបន្តការចុះឈ្មោះ​ជារៀងរាល់ថ្ងៃ​ តាមរយៈ

១-​ ទទួលចុះឈ្មោះនៅទីតាំងមុខបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

២-​ ផ្ញើសារទៅកាន់ Facebook Page: Hun Manet – C.O.Army។

ដូច្នេះ​សូមផ្តល់ឈ្មោះ​ អាសយដ្ឋាន​ និងលេខទូរស័ព្ទបញ្ជាក់៖​ 

-​ ចំពោះអ្នករស់នៅភ្នំពេញ​ គឺអាចនឹងមកទទួលសៀវភៅនៅទីតាំងមុខបណ្ណាល័យ​ ហ៊ុន​ សែន​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​

-​ ចំពោះអ្នកនៅតាមបណ្តាខេត្ត​ ក្រុមការងាររៀបចំផ្ញេីជូនទៅក្រោយ​ ព្រមទាំងផ្តល់ព័ត៌មានពីទីតាំងទទួលតាមក្រោយ

ដូចនេះសូមបងប្អូនដែលមានបំណងទទួលបានសៀវភៅនេះ​ សូនបន្តចុះឈ្មោះ​ ដេីម្បីក្រុមការងារនឹងបន្តរៀបចំជូន។​ ជាមួយគ្នានេះក្រុមការងារក៏សូមអធ្យាស្រ័យផងដែរ​ ចំពោះការយឺតយាវក្នុងការឆ្លេីយតប​ ដោយសារបរិមាណការផ្ញេីសារមានចំនួនច្រេីន​ ក្រុមការងារនឹងខិតខំឆ្លេីយតបឲ្យបានគ្រប់គ្នា។

សូមរម្លឹកថា​ កាលពីថ្ងៃទី២៩ ខែសីហាថ្មីៗនេះ​ លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ។

គួរបញ្ជាក់ថា​ ចំពោះ​ការប្រកាសផ្តល់ជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖